Code ធ្វើអោយ Label (ចំណាត់ក្រុម) មានចលនានៅពេលអូស Crusor ពីលើ
ប្លកអាក្បាលធំសូមនាំយក Code មួយ ដែលមានលក្ខណៈជា Effect
សម្រាប់លម្អប្លកលោកអ្នកអោយមានភាពទាក់ទាញមួយកំរិតទៀត។
មុខងាររបស់ Code គឺនៅពេលលោកអ្នក រំកិលសញ្ញាព្រួញរបស់ម៉ៅ
(Crusor) អូសកាត់ Label (ចំណាត់ក្រុម) នោះធ្វើអោយអក្សររបស់ Label
មានចលនាយោលទៅយោលមក ដែលធ្វើអោយប្លករបស់អ្នកមានភាពទាក់ទាញ
(ប្រឌិតញាណ)។ ដូចនេះដើម្បីដឹងអោយកាន់តែច្បាស់សូមមើលពីរបៀបដាក់
Code ដូចខាងក្រោមនេះ៖
- ចូលទៅក្នុងគណនី Blogger របស់អ្នកតាម www.blogger.com
- ចូលទៅកាន់ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- ស្វែងរកពាក្យថា : </head> (បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយពាក្យ </head> ក្នុងប្រអប់ស្វែងរក)
ពេលស្វែងរកឃើញ |
- ចំលង code យកទៅ Paste ដាក់ពីខាងលើពាក្យថា </head>
ដោយទុកចន្លោះមួយបន្ទាត់ ឬមិនបាច់ទុកក៏បានដែរ
(សូមមើលរូបខាងក្រោមនេះ)
ពេលដាក់កូដរួច |
ចំណាំ៖ Code នេះវាដំណើរការតែជាមួយ Widget Label ទេ
បើសិនប្លករបស់លោកអ្នកមិនបានដាក់ Widget Label
នោះមិនមានសកម្មភាពអ្វីទាំងអស់។
កូដ Animated Label with jQuery
របៀបដាក់អត្ថបទសង្ខេបនៅទំព័រដើមដោយមិនសរសេរកូដ
ហេតុធ្វើអោយអ្នកប្រើ Blogspot ភាគច្រើនចូលចិត្ត ទាញយកមកដំឡើងណាស់។ តែបើយើងជាអ្នកអភិវឌ្ឍន៍ សូមកែច្នៃដោយដៃយើងផ្ទាល់វិញទើបរីកចំរើន ដោយយើងត្រូវស្រាវជ្រាវស្វែងរកកូដ (Code) នៅតាមវ៉ែបសាយផ្សេងៗ មកតុបតែងទើបយើងបានចំណេះពិតប្រាកដ មិនមែនយកស្រាប់ៗ។
Blogspot បានបង្កប់មុខងារនេះមកជាមួយដែរតែ សម្រាប់អ្នកដែរទើបរៀនប្រើដំបូងដូចជាមិនសូវស្គាល់ មកពីមុខងារនោះ មានឈ្មោះខុសពីតួនាទីពិតរបស់វា :D ដែរជាហេតុធ្វើអោយឆ្ងល់ (កាលពីមុនខ្ញុំក៏ឆ្ងល់ដែរ តើធ្វើយ៉ាងម៉េចទើបអាចបង្ហាញជាសង្ខេបបាន?) ហាស ហា ឥឡូវមានចំលើយហើយ ហើយថែមទាំងមិនបាច់សរសេរកូដ អីនោះទេ ងាយៗសំរាប់មនុស្សដូចជាខ្ញុំនេះ និង អ្នកដែរមិនចេះកូដ។ សូមមើលដូចខាងក្រោមនេះ៖
- Log ចូលទៅក្នុងគណនី Blogspot របស់អ្នកដោយចូលតាម www.blogger.com
- សរសេរ អត្ថបទមួយ ឬក៏ បើកយក អត្ថបទចាស់របស់អ្នកយកមកកំណត់អោយបង្ហាញជាលក្ខណៈសង្ខេបនៅទំព័រ Home .
- ចុចដាក់ សញ្ញា Cursor ដែរលោត "ទឹត" ដាក់កន្លែងណាដែរអ្នកចង់អោយបង្ហាញសង្ខេបត្រឹមកន្លែងនោះ រូចចុច ប៊ូតុងInsert jump break ជាការស្រេច ។ សូមមើលរូបឧទាហណ៍ខាងក្រោមនេះ៖ ពេលដាក់ Insert jump break ហើយលោកអ្នកនឹងឃើញ បន្ទាត់ពណ៌ប្រផេះ |
***ចំណាំ៖ លោកអ្នកត្រូវរៀបចំត្រួតពិនិត្យអត្ថបទរួចរាល់អស់សិនទើបប្រើ Insert jump break ជាចុងក្រោយគេ។
ដូរអក្សរ Readmore អោយទៅជា ភាសាខ្មែរវិញ៖
-ចូលទៅ Layout >> ចុចប៊ូតុង Edit ត្រង់កន្លែង Blog Posts (សូមមើលរូបខាងក្រោម)៖នោះនឹងលេចចេញផ្ទាំង Configure Blog Posts ចេញមកអោយយើងកំណត់ ៖
-Mumber of post on main page: ជាការកំណត់ចំនួន Post អោយបង្ហាញនៅទំព័រ Home
-Post page link text: កំណត់អក្សរដែរយើងចង់បាន ឧទាហណ៍៖ ចុចទីនេះអានបន្ត >>
រួចចុចប៊ូតុង SAVE ជាការស្រេច :D ៕
No comments:
Post a Comment